
ខេត្តកណ្តាល ៖ បន្ទាប់ពីមានពាក្យបណ្ដឹង និងការតវ៉ារបស់ប្រជាពលរដ្ឋនៅឃុំកោះអន្លង់ចិន ស្រុកស្អាង ដែលបានចោទប្រកាន់ក្រុមហ៊ុនបូមខ្សាច់ ក្នុងទន្លេបាសាក់ ឈ្មោះក្រុមហ៊ុនច័ន្ទរិទ្ធីស័ក្តិ ថា បានបូមខ្សាច់យ៉ាងអនាធិបតេយ្យ និងបណ្តាលឱ្យបាក់រអិលដីចម្ការចូលក្នុងទន្លេកាលពីពេលថ្មីៗមកនេះ ។ នៅរសៀលថ្ងៃទី២០ មករា អាជ្ញាធរខេត្តមានមន្ត្រីមន្ទីរជំនាញនានា និងកងកម្លាំងប្រដាប់អាវុធដឹកនាំដោយលោកឈុន ស៊ីរុន អភិបាលខេត្ត