
ខេត្តកណ្តាល ៖ រថយន្តដឹកដីធុនធំមួយគ្រឿងដោយសារទ្រទម្ងន់មិនរួចបានដាច់កង់មុខរបូតចេញពីតួខ្លួន ហើយរថយន្តនោះបានជ្រុលទៅបុកជាមួយម៉ូតូសណ្តោងរ៉ឺម៉កដឹកកូនសិស្ស បណ្តាលឱ្យក្រឡាប់របួសសិស្ស៣នាក់ធ្ងន់ធ្ងរ កាលពីវេលាម៉ោង១២និង៣០នាទីថ្ងៃត្រង់ថ្ងៃទី២១ មករា ២០១៣ នៅលើកំណាត់ផ្លូវជាតិលេខ២១B ស្ថិតក្នុងភូមិទួលក្រសាំង ឃុំរកាខ្ពស់ ស្រុកស្អាង ។