
ក្រុងប៉ោយប៉ែត ៖ បុរសម្នាក់ត្រូវបានកម្លាំងប៉េអឹមក្រុងប៉ោយប៉ែត ឡោមព័ទ្ធចាប់ខ្លួនកាលពីវេលាម៉ោង២និង៣០នាទីរសៀលថ្ងៃទី៣០ តុលា ២០១២ ក្នុងបរិវេណអគារស្នាក់នៅរបស់កាស៊ីណូ ហ្គោលដិន ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ពីបទឆបោកក្រោយពីធ្វើសកម្មភាពខ្ចីទូរស័ព្ទអ្នករត់ម៉ូតូឌុបកុហកថា ទាក់ទងស្រីឱ្យភ្ញៀវរួចយករត់ ។