
ខេត្តកំពត ៖ បទភ្លេងបាយខុនចងដៃកូនកំលោះ-កូនក្រមុំ ដែលលាន់ឮរងំបានស្ងាត់ទៅវិញភ្លាមៗសូម្បីតែមីក្រូក៏បិទដែរ នាវេលាម៉ោង១២ថ្ងៃត្រង់ថ្ងៃទី២៤ មេសា ត្រូវនឹងថ្ងៃ១៣ កើត ខែមិគសិរ ដោយសារនគរបាលអធិការដ្ឋានស្រុកកំពង់ត្រាច និងនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំកំពង់ត្រាច ឡោមព័ទ្ធរោងការធ្វើឱ្យមានការភ្ញាក់ផ្អើលឈុលតែម្តង ។ ការផ្អាកពិធីមង្គលការនេះ ដោយសារតែស្ត្រីម្នាក់អះអាងថាជាប្រពន្ធកូនកំលោះបានចេញមុខតវ៉ានិង