
ក្រុងប៉ោយប៉ែត ៖ ពលករខ្មែរប្រុស ស្រីរាប់រយនាក់បាននាំគ្នាធ្វើចំណាកស្រុកឆ្លងដែនសម្រុកទៅធ្វើការនៅក្នុងទឹកដីថៃ តាមរយៈក្រុមហ៊ុននៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត កាលពីព្រឹកថ្ងៃទី ២៦ មករា ២០១៣ ។ ពលករខ្មែរប្រុស ស្រីចំនួន១៦០នាក់បាននាំគ្នាមកអង្គុយរង់ចាំយ៉ាងត្រៀបត្រានៅចំណុចម្តុំកាស៊ីណូហ្គោឌិនក្រោន ដើម្បីរង់ចាំចេញទៅក្នុងទឹកដីថៃតាមច្រកប៉ោយប៉ែត ។