
ខេត្តកំពង់ឆ្នាំង ៖ ស្ត្រីម្នាក់ត្រូវរថយន្តដឹកទឹកក្រូចធុនធំកិនបែកលលាដ៍ក្បាល និងបុរស២នាក់ទៀតរងរបួសមធ្យម ។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១និង៤០នាទីរសៀលថ្ងៃទី២៨ មករា ២០១៣ ស្ថិតនៅចំណុចផ្លូវបំបែកជា៤ជិតផ្សារលើជាប់របងធនាគារ ACCEDA សង្កាត់ផ្សារឆ្នាំង ។ យោងតាមប្រភពព័ត៌មានកន្លែងកើតហេតុបានឱ្យដឹងថា ជនរងគ្រោះត្រូវរថយន្តកិនបែកលលាដ៍ក្បាលស្លាប់មានឈ្មោះឯក កន ភេទស្រី អាយុ៦២ឆ្នាំ