
ខេត្តរតនគិរី ៖ មនុស្ស៥នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងយ៉ាងរន្ធត់បំផុតរវាងម៉ូតូបុកជាមួយនឹងម៉ូតូក្នុងទិសដៅបញ្ច្រាសទិសគ្នាកាលពីវេលាម៉ោង១០យប់ថ្ងៃទី២៨ មករា ២០១៣ ត្រង់ចំណុចផ្លូវកោងចុះចំណតលើផ្លូវជាតិលេខ៧៨A ចំពីមុខផ្សារបង្កើតថ្មីព្រំដែនអន្តរជាតិអូរយ៉ាដាវ ក្នុងភូមិប៉កធំ ឃុំប៉កញ៉ៃ ស្រុកអូរយ៉ាដាវ ចម្ងាយប្រមាណ៤០០ម៉ែត្រពីច្រកទ្វារអន្តរជាតិ ។