
រាជធានីភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានផ្ញើសារលិខិតចូលរួមអបអរសាទរក្នុងឱកាសប្រារព្ធខួបចេញផ្សាយ៤៦ឆ្នាំ នៃសារព័ត៌មានកោះសន្តិភាព និងពិធីថ្លែងអំណរគុណដល់ដៃគូពាណិជ្ជកម្ម សេវាកម្មនានា ព្រមទាំងការបង្កើតថ្មីនូវទស្សនាវដ្តី «មហាគ្រួសារ» ដែលជាកូនបង្កើតបន្តបន្ទាប់រប់សមជ្ឈមណ្ឌលព័ត៌មាន «កោះសន្តិភាព» គ្រោងនឹងធ្វើការចេញផ្សាយឆាប់ៗនេះ ។