
ខេត្តកំពង់ស្ពឺ ៖ កម្មការិនីរោងចក្រកាត់ដេរសាប្រ៊ីណាដែលមានទីតាំងស្ថិតនៅខាងលិចផ្សារថ្នល់ទទឹង ក្នុងឃុំត្រពាំងគង ស្រុកសំរោងទង បានដួលសន្លប់ជាបន្តបន្ទាប់ និងបង្កឱ្យមានការជ្រួលច្របល់ឡើងកាលពីព្រឹកថ្ងៃទី៣០ មករា ហើយត្រូវបានប្រធានសហជីពមូលដ្ឋានដឹកតាមរថយន្តមកសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្ត ។