
ខេត្តកំពត ៖ បុរសម្នាក់ឡើងភ្នំ កាប់ប្ញស្សីត្បាញល្អី កញ្ច្រែងបានរងរបួសយ៉ាងធ្ងន់ធ្ងររហូតដល់ក្អួតធ្លាក់ឈាមប្រឡាក់ខោអាវជោក ដោយសារការធ្វើទារុណកម្មពីសំណាក់អ្នកស៊ីឈ្នួលចាំចម្ការ២នាក់ប្តីប្រពន្ធ និងគូកនម្នាក់ទៀត ចាប់ចងស្លាបសេក ហើយព្រួតគ្នាវាយលើរូបកាយគាត់ទាំងដៃជាប់ចំណង ។