
រាជធានីភ្នំពេញ ៖ បុរសម្នាក់បានជិះម៉ូតូបុកពីក្រោយរ៉ឺម៉កដឹកបង្កាន់ដៃអីុណុកច្រងេងច្រងាងពេញរ៉ឺម៉ក និងរេចុះរេឡើងនៅលើស្ពានព្រះមុនីវង្សចាស់ បណ្តាលឱ្យស្ត្រីជាម្តាយរងរបួសបាក់ជើងខាងឆ្វេង ។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៧និង៤៥នាទីព្រឹកថ្ងៃទី៣០ មករា ២០១៣ នៅលើស្ពានព្រះមុនីវង្សចាស់ ក្នុងសង្កាត់ច្បារអំពៅទី២ ខណ្ឌមានជ័យ ។