
រាជធានីភ្នំពេញ ៖ បុរសម្នាក់ជាខ្មែរអាណិកជនបានរងរបួសធ្ងន់ ឯប្រពន្ធពោះធំរងរបួសស្រាលដោយសារប្តីស្រវឹងជោកហើយបើកម៉ូតូទៅបុកថ្មពុះចែកទ្រូងផ្លូវពេញទំហឹងកាលពីវេលាម៉ោង១០និង៣០នាទីយប់ថ្ងៃទី៣០ មករា តាមបណ្តោយផ្លូវលេខ២០០៤ ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។ ជនរងគ្រោះទាំង២នាក់ប្តីប្រពន្ធប៉ូលិសមិនទាន់ស្គាល់សញ្ញាណនៅឡើយទេ ។