
ខេត្តក្រចេះ ៖ រថយន្តយីឌុបមួយគ្រឿងបានក្រឡាប់ប្រះខ្លួនដេកនៅលើផ្លូវជាតិលេខ៧ ត្រង់ចំណុចឃុំអូរគ្រៀង ស្រុកសំបូរ ធ្លាយចេញសុទ្ធតែឈើប្រណីតប្រភេទធ្នង់មានចំនួនរាប់រយកំណាត់រាយពេញចិញ្ចើមផ្លូវ តែមិនមានមន្ត្រីសមត្ថកិច្ចណាមួយចេញមុខទៅពិនិត្យមើលនោះទេ ក្រោយពីដឹងថា ឈើទាំងនេះ ជារបស់អ្នកមានឥទ្ធិពលនៅខេត្តកំពង់ចាម និងអះអាងថា ការដឹកជញ្ជូន គឺមានច្បាប់អនុញ្ញាត ។