
ខេត្តបាត់ដំបង ៖ បុរសម្នាក់ដែលដិតដាមដោយឈាមជោកជាំត្រូវបានគេប្រទះឃើញដេកស្លាប់ផ្កាប់មុខក្នុងទឹកក្បែរផ្លូវកាលពីវេលាម៉ោង៧ព្រឹកថ្ងៃទី២ កុម្ភៈ ២០១៣ នៅភាគខាងជើងតំបន់ទេសចរណ៍អាងកំពីងពួយ ស្ថិតក្នុងភូមិដង្គត់ធ្នង់ ឃុំតាគ្រាម ស្រុកបាណន់ ប៉ុន្តែសមត្ថកិច្ចមិនទាន់ហ៊ានធ្វើការសន្និដ្ឋានថា ជាករណីបែបណានោះទេ ។