
រាជធានីភ្នំពេញ ៖ ក្មេងប្រុសម្នាក់បានស្លាប់ បន្ទាប់ពីរូបគេដើរលេងជាមួយនឹងក្មេងៗនៅក្នុងភូមិ២ទៅ៣នាក់ទៀតហើយគេបានចុះងូតទឹកលេងតែម្នាក់ឯងក៏លង់ទឹកស្លាប់តែម្តង ។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១១និង៣០នាទីថ្ងៃត្រង់ថ្ងៃទី៣ កុម្ភៈ ២០១៣ នៅក្នុងទឹកស្រះមួយកន្លែង ស្ថិតក្នុងភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។