
ខេត្តប៉ៃលិន ៖ អំពើហិង្សាមួយបានកើតឡើងដែលបង្កឡើងដោយកូនប្រសាផឹកស្រាស្រវឹងទាស់ពាក្យសម្តីជាមួយឪពុកក្មេកពីរឿងដុតព្រៃនៅក្នុងចម្ការ ក៏ទាញយកដំបងមកវាយលើឪពុកក្មេកជាច្រើនដង បណ្តាលឱ្យរងរបួសបែកក្បាលហូរឈាមស្រោចពេញខ្លួន ជាំមុខ បែកមាត់ សន្លប់នៅនឹងកន្លែងត្រូវបានកូនស្រីបង្កើតឃើញស្រែកហៅអ្នកជិតខាងឱ្យជួយដឹកតាមម៉ូតូយកទៅសង្គ្រោះនៅមន្ទីរពេទ្យ