
ខេត្តប៉ៃលិន ៖ បុរសម្នាក់បានរងរបួសមុតរយះដល់លលាដក្បាលផ្នែកខាងស្តាំហូរឈាមជោកខ្លួន និងត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តភ្លាមៗ ហើយត្រូវគ្រូពេទ្យដេរចំនួន៥ថ្នេរ បន្ទាប់ពីត្រូវក្មេងទំនើងមួយក្រុមមានគ្នាពីរនាក់ជិះម៉ូតូមួយគ្រឿងប្រដាប់ដោយកាំបិតប៉័ងតោ ចូលទៅកាប់ នៅក្នុងវង់ផឹកស៊ីដោយមិនដឹងមូលហេតុ ខណៈកំពុងអង្គុយផឹកស៊ីជួបជុំគ្នានាថ្ងៃសែនចិន