
រាជធានីភ្នំពេញ ៖ ស្ត្រីម្នាក់ឈឺពោះឆ្លងទន្លេនៅតាមដងផ្លូវ ហើយត្រូវបានអ្នកភូមិដែលឈឺឆ្អាល នាំគ្នាជួយបង្កើតនៅកណ្តាលវាលដោយគ្មានអ្វីបិទបាំងទាំងអស់ និងកើតបានកូនស្រីម្នាក់ ។ ហេតុការណ៍នេះបង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១១និង៤៥នាទីថ្ងៃត្រង់ថ្ងៃទី១២ កុម្ភៈ នៅតាមផ្លូវរថភ្លើងខាងក្រោយផ្សារគីឡូម៉ែត្រលេខ៦ ក្នុងភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ ។