
រាជធានីភ្នំពេញ ៖ អ្នកបើកបររថយន្តដឹកកម្មករដែលរងរបួសធ្ងន់បាក់ជើងទាំង២ ក្នុងហេតុការណ៍រថយន្តបុកគ្នានោះ ពេលនេះបានស្លាប់បាត់បង់ជីវិតហើយ បន្ទាប់ពីបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបានប៉ុន្មានម៉ោងប៉ុណ្ណោះ ខណៈដែលមនុស្សជាច្រើននាក់ទៀតកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យនៅឡើយ ។