
ខេត្តឧត្តរមានជ័យ ៖ អគ្គិភ័យបានលេបត្របាក់លំនៅឋានអស់១ខ្នង និងទ្រព្យសម្បត្តិផ្សេងៗទៀតត្រូវបានឆាបឆេះហ្មត់គ្មានសល់។ ហេតុការណ៍នេះបានកើតឡើងនៅលើគ្រួសារក្រីក្រមួយរស់នៅក្នុងភូមិរំចេក ឃុំអន្លង់វែង ស្រុកអន្លង់វែង កាលពីវេលាម៉ោង៣រសៀលថ្ងៃទី១៤ កុម្ភៈ ២០១៣ កន្លងទៅនេះ ។