
រាជធានីភ្នំពេញ ៖ ចោរស្ទាវ៣នាក់ជិះម៉ូតូ២គ្រឿង ធ្វើសកម្មភាពដេញតាមឆក់កាបូបនារីវ័យក្មេងម្នាក់យកទៅបាត់ដោយសុវត្ថិភាពធ្វើឲ្យនាងអង្គុយយំស្តាយកាបូបដែលមានទូរស័ព្ទ៣គ្រឿង និងលុយសរុបទាំងអស់ជិត២.០០០ដុល្លារ ។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៨និង១៥នាទីយប់ថ្ងៃទី១១ តុលា តាមមហាវិថីសហព័ន្ធរុស្ស៊ី កែងផ្លូវលេខ២៥៧ ក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក ។