រាជធានីភ្នំពេញ ៖ យោងតាមសេចក្តីជូនដំណឹងរបស់សាលាក្តីខ្មែរក្រហមចុះថ្ងៃទី១៥ កុម្ភៈ បានឱ្យដឹងថា នៅក្នុងសេចក្តីសម្រេចចុះថ្ងៃទី៨ កុម្ភៈ ឆ្នាំ២០១៣ អង្គជំនុំជម្រះតុលាការកំពូលនៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក)សម្រេចថា សេចក្តីសម្រេចកាលពីមុន របស់អង្គជំនុំជម្រះសាលាដំបូងក្នុងការបំបែកសំណុំរឿង០០២ ជាសវនាការតូចៗនោះគឺគ្មានសុពលភាព ។
↧