
ខេត្តសៀមរាប ៖ ប្រធានស្ដីទីសាលាដំបូងខេត្ដ លោកឌុច សុខសារិន បានថ្លែងថា នៅក្នុងអំឡុងចុងឆ្នាំ២០១២កន្លងទៅ យើងមានសំណុំរឿងឧក្រិដ្ឋជួញដូរគ្រឿងញៀនឆ្លងដែនធំៗចំនួន ៤ ដោយមានជនត្រូវចោទជាជនបទេសចំនួន៥ នាក់ដែលព្យាយាមនាំយកគ្រឿងញៀនប្រមាណ ២១គីឡូក្រាមពីអាមេរិកឡាទីន និងអាស៊ីកណ្ដាល«ឥណ្ឌា»ចូលមកក្នុងប្រទេសកម្ពុជាតាមច្រកអាកាស