
រាជធានីភ្នំពេញ ៖ សាលាដំបូងរាជធានីភ្នំពេញកាលពីព្រឹកថ្ងៃទី១៩ កុម្ភៈ ២០១៣ បានលើកយកសំណុំរឿងអតីតចាងហ្វាងកាសែតពន្លឺសាមគ្គី ដែលបានប្តឹងគេហើយបែរជាមកវ័ន្តកខ្លួនឯងបើកសវនាការជំនុំជម្រះទោស ដោយអង្គសវនាការនោះបានអូសបន្លាយពេលសាកសួរដេញដោលអស់ពេញ១ព្រឹកដល់ម៉ោង១កន្លះទើបត្រូវបញ្ចប់ ។