
រាជធានីភ្នំពេញ ៖ រថយន្តម៉ាកកូរ៉ូឡាមួយគ្រឿងបានបើកបោះពួយក្នុងល្បឿនយ៉ាងលឿនទៅបុកបង្កាន់ដៃស្ពានព្រែកជ្រៃពេញទំហឹង រួចហើយរថយន្តនោះមិនបានឈប់ស្ងៀមនោះទេ បានជ្រុលបន្តទៅបុកជាមួយរថយន្តដឹកដែកធុនធំមួយគ្រឿងទៀតដែលកំពុងបើកបរបញ្ច្រាសទិសគ្នាលាន់សូរដូចរន្ទះ បណ្ដាលឲ្យក្រពឹតរួញមុខយ៉ាងដំណំ។ ចំណែករថយន្តដឹកដែក បន្ទាប់ពីបុកជាមួយរថយន្តកូរ៉ូឡានោះ