រាជធានីភ្នំពេញ ៖ សមាគមសិស្សចាស់ដុនបូស្កូកម្ពុជា ជាសមាគមមួយដែលបង្កើតឡើងដោយអតីតសិស្សសាលាបច្ចេកទេសដុនបូស្កូទូទាំងប្រទេសកម្ពុជា ក្នុងគោលបំណងដើម្បីជួយយុវជនកម្ពុជាដែលគ្មានលទ្ធភាពបន្តការសិក្សានៅតាមសាកលវិទ្យាល័យ ឬឧត្តមសិក្សាផ្សេងៗឱ្យពួកគាត់បានបន្តការសិក្សានៅក្នុងសាលាដុនបូស្កូដោយគ្មានបង់ប្រាក់ឡើយ។
↧