
ខេត្តក្រចេះ ៖ ប្រជាពលរដ្ឋរស់នៅតំបន់មាត់ទន្លេមេគង្គក្នុងស្រុកឆ្លូង បានសម្តែងនូវការព្រួយបារម្ភទៅនឹងលំនៅឋានរបស់ពួកគាត់រស់នៅសព្វថ្ងៃ ខណៈពេលដែលតំបន់ច្រាំងទន្លេជាច្រើនកន្លែងក្លាយទៅជាទីអាជីវកម្មខ្សាច់ក្រួស និងមានច្រាំងទន្លេប្រវែងរាប់សិបម៉ែត្រ នៅតែបន្តបាក់ស្រុតជារៀងរាល់ឆ្នាំទៀតនោះ ។