
រាជធានីភ្នំពេញ ៖ ទិវាវប្បធម៌ជាតិលើកទី១៥ នឹងប្រារព្ធធ្វើឡើងនៅថ្ងៃទី៣ មីនា ២០១៣ នៅសាលមហោស្រពចតុមុខក្រោមប្រធានបទ «អ្វីៗទាំងអស់ដើម្បីវឌ្ឍនភាពវប្បធម៌»។ បើតាមការអះអាងរបស់មន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈទិវាដ៏មានសារសំខាន់នេះនឹងប្រព្រឹត្តិឡើងក្រោមអធិបតីភាពសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។