
ខេត្តព្រៃវែង ៖ ថ្មីៗនេះកាសែតក្នុងស្រុកមួយចំនួនបានចុះផ្សាយថា កាស៊ីណូ១នៅស្រុកព្រះស្តេចបើកលេងដោយគ្មានច្បាប់រាប់ឆ្នាំ តែពុំមានអ្នកបង្រ្កាបដោយសារតែមានការឃុបឃិតគ្នាជាមួយអាជ្ញាធរដែនដី ទើបធ្វើអោយមានប្រតិកម្មជាខ្លាំងពីសំណាក់ម្ចាស់កាស៊ីណូដោយអះអាងថា ការផ្សាយនោះពុំមានការពិត ហើយបានចេញមុខមកសុំធ្វើការបំភ្លឺ។