រាជធានីភ្នំពេញ ៖ រថយន្តម៉ាកនីស្សាន់ ដឹកអីវ៉ាន់មិនដឹងជាបើកបរភ្លាត់ស្នៀតយ៉ាងម៉េចទេ ស្រាប់តែក្រឡាប់ភីងចាក់អីវ៉ាន់ចោល បណ្តាលឱ្យមនុស្ស៣នាក់រងរបួសធ្ងន់ និង៩នាក់ទៀតរងរបួសស្រាល បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១២និង៤៥នាទីថ្ងៃត្រង់ ថ្ងៃទី៣ មីនា ២០១៣ នៅម្តុំទីលានវាយកូនហ្គោលរ៉ូយ៉ាល់ភ្នំពេញ ស្ថិតក្នុងភូមិចម្ការត្បែង សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ ៕
↧