ក្រុងប៉ោយប៉ែត ៖ តាមប្រភពព័ត៌មានពីបន្ទាត់ព្រំដែនក្នុងស្រុកគោកធ្យូង បានឲ្យដឹងថា កុមារីខ្មែរអាយុ៥ឆ្នាំម្នាក់បានលង់ទឹកស្រះស្លាប់នៅក្នុងភូមិអាងសិលាថៃ ឃុំណងមួង ស្រុកគោកធ្យូង ខេត្តស្រះកែវ ប្រទេសថៃ កាលពីវេលាម៉ោង១១និង៣០នាទីព្រឹកថ្ងៃទី២ មីនា ២០១៣ ខណៈឪពុកម្ដាយក្មេងស្រីរងគ្រោះរវល់ទៅស៊ីឈ្នួលកាប់អំពៅឲ្យថៅកែថៃ។
↧