
ខេត្តសៀមរាប ៖ នៅចុងខែតុលា ២០១២ កន្លងទៅ តុលាការខេត្តបានសម្រេចឃុំខ្លួនដាក់ពន្ធនាគារជាបណ្ដោះអាសន្នបុរសចំនួនពីរនាក់ ដែលជាប់ចោទពីបទរំលោភសេពសន្ថវៈលើសាច់ថ្លៃ ក្នុងសំណុំរឿងពីរដាច់ដោយឡែកពីគ្នា គឺម្នាក់រំលោភក្មួយស្រីថ្លៃអាយុ១១ឆ្នាំ និងម្នាក់ទៀតរំលោភប្អូនថ្លៃស្រី។