
រាជធានីភ្នំពេញ ៖ នៅវេលាម៉ោង២និង៣០នាទីរសៀលថ្ងៃទី៣ មីនា ២០១៣ នេះ ពិធីសូត្រមន្តរំដោះគ្រោះចង្រៃបានប្រារព្ធធ្វើហើយ ដោយមានព្រះសង្ឃជាច្រើនអង្គនិមន្តចូលរួមដង្ហែចាប់ពីវិមានឯករាជ្យតាមបណ្តោយមហាវិថីព្រះនរោត្តម រហូតដល់មុខក្រសួងមហាផ្ទៃ (កន្លែងកើតហេតុ) បន្ទាប់ពីមានគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយសម្លាប់កុមារា និងកុមារី៣នាក់ និងបន្សល់ទុកមនុស្សរបួសធ្ងន់-ស្រាល