
ខេត្តបន្ទាយមានជ័យ ៖ ស្រ្តី២នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែង ដោយសារគ្រោះថ្នាក់ចរាចរណ៍ជិះម៉ូតូរអិលដួលត្រូវរថយន្តបុកអូសជាច្រើនម៉ែត្រ។ ហេតុការណ៍បង្កឲ្យមានការភ្ញាក់ផ្អើលនេះ បានកើតឡើងនៅវេលាម៉ោង១០ព្រឹកថ្ងៃទី៣ មីនា ២០១៣ លើកំណាត់ផ្លូវជាតិលេខ៥ ខាងកើតខ្លោងទ្វារវិទ្យាល័យមានជ័យ ស្ថិតក្នុងភូមិទឹកថ្លា សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ។