
រាជធានីភ្នំពេញ ៖ រថយន្តម៉ាកតូយ៉ូតាមួយគ្រឿងប្រភេទទេសចរណ៍១២កៅអី បានបើកក្នុងល្បឿនលឿនទៅបុករនាំងដែកចែកផ្លូវពេញទំហឹង បណ្តាលឱ្យបាក់ដាច់ខូចខាតអស់ចំនួន៣ផ្ទាំង និងវៀចអស់ជាច្រើនផ្ទាំងថែមទៀត ហើយក្រោយពេលឃាត់ខ្លួនអ្នកបើកបរបានប្រាប់ថា រូបគេវិលមុខទើបបាត់បង់ម្ចាស់ការក្នុងការបើកបររួចក៏រេចង្កូតទៅបុករនាំងដែកបែបនេះ ។