
ខេត្តក្រចេះ ៖ អំណោយជាសម្ភារ អង្ករ និងថវិកាត្រូវបានសប្បុរសជន និងតាមរយៈភ្នាក់ងារកាសែតកោះសន្តិភាពប្រចាំខេត្តបាននាំយកមកប្រគល់ជូនផ្ទាល់ដៃដល់ជីដូនជរាដែលកំពុងរស់នៅក្នុងសភាពវេទនាឯកោចិញ្ចឹមចៅប្រុសស្រី៤នាក់ គ្មានទីពឹងពាក់អាស្រ័យរស់ នៅលើសំយាបផ្ទះទ្រុឌទ្រោមមួយនៅក្នុងភូមិគោលាប់ ឃុំគោលាប់ ស្រុកចិត្របុរី មានចម្ងាយជាង៦គីឡូម៉ែត្រពីទីប្រជុំជនខេត្ត។