
រាជធានីភ្នំពេញ ៖ មន្ត្រីជំនាញអះអាងថា ការស្ថាបនាស្ពានអ្នកលឿងឆ្លងកាត់ទន្លេមេគង្គដែលជាស្ពានវែងជាងគេនៅប្រទេសកម្ពុជា រហូតមកទល់ពេលនេះសម្រេចបានប្រមាណ៥២,២%ហើយ ។ មន្ត្រីដដែលបញ្ជាក់ទៀតថា តាមល្បឿននៃការសាងសង់ស្ពានអ្នកលឿងនឹងត្រូវបញ្ចប់ក្នុងអំឡុងខែមីនា ឆ្នាំ២០១៥ តាមការគ្រោងទុក ។