
ខេត្តពោធិ៍សាត់ ៖ បុរស២នាក់ទំនងជាស្រវឹងស្រាបានជិះម៉ូតូឌុបគ្នាទៅចូលក្រោមរថយន្ត បណ្តាលឱ្យរថយន្តកិនស្លាប់ទាំង២នាក់នៅនឹងកន្លែង។ គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងលើកំណាត់ផ្លូវជាតិលេខ៥ កាលពីវេលាម៉ោង៨និង៤០នាទីយប់ថ្ងៃទី៧ មីនា ២០១៣ ស្ថិតក្នុងភូមិសាវន្ត ឃុំស្នាអន្សារ ស្រុកក្រគរ ។