ខេត្តកំពង់ចាម ៖ អគារការិយាល័យសង្គមកិច្ចនៅក្នុងបរិវេណសាលាស្រុកជើងព្រៃ ស្ថិតនៅភូមិស្គន់ ឃុំសូទិព្វ ស្រុកជើងព្រៃ ត្រូវបានអគ្គិភ័យឆាបឆេះកាលពីវេលាម៉ោងប្រហែល១០យប់ថ្ងៃទី៧ មីនា ២០១៣ ហើយត្រូវបានរថយន្តពន្លត់អគ្គិភ័យ៣គ្រឿងជួយបាញ់ទឹកប្រហែលជា១ម៉ោង ទើបរលត់ជាស្ថាពរ តែឯកសារមួយចំនួនធំត្រូវបានក្លាយជាចំណីភ្លើង ។
↧