
រាជធានីភ្នំពេញ ៖ វេលាម៉ោង៨ និង៣០នាទីយប់ ថ្ងៃទី៧ មីនា តាមបណ្តោយផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិឡកំបោរ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ កម្លាំងសមត្ថកិច្ចចម្រុះរួមមាន នគរបាលខណ្ឌឫស្សីកែវដឹកនាំដោយលោក ទៀង ចាន់ខន្តិសា អធិការខណ្ឌឫស្សីកែវ សហការជាមួយប៉ូលិសចរាចរក្រុង បានចុះឃាត់រថយន្តដឹកសំពីងសំពោង និងផ្ទុកលើសចំណុះដើម្បីត្រួតពិនិត្យ និងផាកពិន័យ ។