
ខេត្តបាត់ដំបង ៖ ក្មេងប្រុសវ័យ១៥ឆ្នាំម្នាក់ត្រូវសាច់ញាតិបញ្ជូនភ្លាមៗមកសង្គ្រោះនៅមន្ទីរពេទ្យខេត្ត ក្រោយពីត្រូវពួកម៉ាកចាក់មួយកាំបិតធ្លុះឆ្អឹងជំនីរធ្លាយដល់ក្រពះ ក្នុងអំពើហិង្សាដ៏កំរោលមួយកាលពីរសៀលថ្ងៃទី១១ មីនា ២០១៣ នៅភូមិពពាលខែ ឃុំអូរតាគី ស្រុកថ្មគោល ប៉ុន្តែជនដៃដល់ដែលជាមិត្តភក្ដិនឹងគ្នានោះ ត្រូវសមត្ថកិច្ចឃាត់ខ្លួនភ្លាមៗដែរ។