
រាជធានីភ្នំពេញ ៖ ដោយមានការសហការជាមួយក្រសួងទេសចរណ៍ សហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ បានចុះផ្សព្វផ្សាយ និងបំផុសស្មារតីប្រជាពលរដ្ឋឱ្យចូលរួមកាន់តែសកម្មថែមទៀតអំពីការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទីកបង្ហើបតាមខ្យល់ និងបង្កើនការយល់ដឹងអំពីអត្ថប្រយោជន៍នៃការដាំដើមឈើ ។