
រាជធានីភ្នំពេញ ៖ និស្សិតសាកលវិទ្យាល័យភូមិន្ទកសិកម្មមួយក្រុមបានជិះម៉ូតូ២គ្រឿងប្រដេញគ្នាក្នុងល្បឿនលឿនតាមផ្លូវហើយភ្លាត់ស្នៀតជ្រុលទៅបុកបង្គោលភ្លើងដែលស្ថិតនៅតាមចិញ្ចើមផ្លូវ បណ្ដាលឲ្យដួលរងរបួសធ្ងន់ម្នាក់ និងស្រាល២នាក់ កាលពីវេលាម៉ោង១១ព្រឹកថ្ងៃទី១២ មីនា ២០១៣ នៅលើកំណាត់ផ្លូវលេខ២១៧ ហៅផ្លូវចំការដូង ក្នុងសង្កាត់ជើងឯក ខណ្ឌដង្កោ ។