
ខេត្តប៉ៃលិន ៖ កាលពីវេលាម៉ោង២រសៀលថ្ងៃទី១៣ មីនា នៅតាមបណ្តោយផ្លូវជាតិលេខ៥៧ ចាប់ពីរង្វង់មូលអូរតាប្រាង្គ ស្ថិតក្នុងភូមិអូរតាប្រាង្គ សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ព្រះសង្ឃ១០៨អង្គនិមន្តមកពីវត្តចំនួន៧នៅទូទាំងខេត្ត ធ្វើពិធីដង្ហែជាក្បួនសូត្រធម៌ដើម្បីរម្ងាប់ភយន្តរាយផ្សេងៗតាមដងផ្លូវ រហូតដល់ផ្លូវកែងចំការកាហ្វេ ស្ថិតក្នុងភូមិអូរច្រាកណ្តាល សង្កាត់ទួលល្វា ក្រុងប៉ៃលិន