ព្រះមហាវីរក្សត្រ ព្រះបាទ នរោត្ដម សីហនុ ព្រះវររាជបិតាជាតិខ្មែរ បានសោយទិវង្គតដ៏គួរឱ្យសោកស្ដាយអាឡោះអាល័យពន់ពេកនៅទីក្រុងប៉េកាំង ប្រទេស ចិន កាលពីវេលាម៉ោងជិត២ព្រឹក ថ្ងៃទី១៥ តុលា ២០១២ ម៉ោងនៅទីក្រុងប៉េកាំង ត្រូវជាម៉ោង១និង២០នាទីរំលងអធ្រាត្រ ម៉ោងនៅរាជធានីភ្នំពេញ គឺសុគតប៉ុន្មាននាទីក្រោយពេលបញ្ជូនទៅកាន់មន្ទីរពេទ្យទំនើបប្រចាំព្រះកាយព្រះអង្គដោយសាររោគគាំងបេះដូង។
↧