
ក្រុងប៉ោយប៉ែត ៖ មាន់រស់នៅតែត្រូវបានឈ្មួញលួចនាំចូលតាមច្រករបៀងខាងត្បូងផ្លូវជាតិលេខ៥ នៅក្រុងប៉ោយប៉ែត ដោយមិនខ្លាចញញើត និងសារាចរណែនាំរបស់ប្រមុខរាជរដ្ឋាភិបាលឡើយ ។ជាក់ស្ដែងនៅវេលាម៉ោង១រំលងអាធ្រាត្រ ឈានចូលថ្ងៃទី១៧ មីនា ២០១៣ ក្រុមមន្រ្តីកាំកុងត្រូលសាខា ខេត្តបន្ទាយមានជ័យ បានធ្វើការស្ទាក់ចាប់បានរថយន្តដឹកមាន់រស់មួយគ្រឿង