
ខេត្តព្រៃវែង ៖ បុរសម្នាក់បានស្លាប់ និងមនុស្ស៥នាក់ផ្សេងទៀតរងរបួសធ្ងន់ធ្ងរសន្លប់ស្តូកស្តឹងនៅលើដងផ្លូវ ដោយសារគ្រោះថ្នាក់ចរាចរណ៍ពីរកន្លែងផ្សេងគ្នា ។ ករណីទី១ កើតឡើងកាលពីវេលាម៉ោង៨យប់ថ្ងៃទី១៦ មីនា នៅចំណុចវត្តនាគរង្សី ភូមិស្វាយខ្លី ឃុំរោងដំរី ស្រុកបាភ្នំ កើតឡើងរវាងម៉ូតូបុកម៉ូតូ បណ្តាលឱ្យបុរសម្នាក់ឈ្មោះ ហ័រ អាយុ៥៨ឆ្នាំ ជាជំទប់ទី១ ឃុំរោងដំរី មានទីលំនៅ