
រាជធានីភ្នំពេញ ៖ ជនសង្ស័យចំនួន២នាក់ត្រូវបានកម្លាំងប៉ូលិសល្បាតខណ្ឌទួលគោកចាប់ខ្លួនកាលពីវេលាម៉ោង៩ព្រឹកថ្ងៃទី២១ មីនា ២០១៣ នៅពេលធ្វើសកម្មភាពលួចម៉ូតូម៉ាកឌ្រីមសេ១២៥ ពណ៌ខ្មៅ ស៊េរី២០១២ មួយគ្រឿងពីខេត្តកព្រះសីហនុ ហើយជិះមកភ្នំពេញយកទៅលក់នៅឃ្លាំងម៉ូតូក្នុងសង្កាត់ទឹកល្អក់ទី៣ ជួបកម្លាំងប៉ូលិសឃាត់ខ្លួនតែម្តង។