
ខេត្តកំពត ៖ យុវជនម្នាក់ជិះម៉ូតូម៉ាកបេស ពណ៌ក្រហមអត់បើកភ្លើងពេលយប់ជ្រុលទៅបុកជាមួយគោយន្តបណ្តាលឱ្យស្លាប់កាលពីវេលាម៉ោង៨យប់ថ្ងៃទី២០ មីនា នៅលើកំណាត់ផ្លូវជាតិលេខ៣៣ ក្នុងភូមិកណ្តាលទួល ឃុំកំពង់ត្រាច ខាងលិច ស្រុកកំពង់ត្រាច។ មន្ត្រីប៉ូលិសចរាចរស្រុកបានប្រាប់ថា មុនពេលកើតហេតុបុរសរងគ្រោះបើកម៉ូតូពីកើតទៅលិច ឯគោយន្តច្នៃបើកពីលិចទៅកើត