
ខេត្ដបាត់ដំបង ៖ លោកវ៉ាន់ កុល និងអ្នកស្រីហ៊ុង សុខា ដែលជាឪពុកម្ដាយធំរបស់នាងសង់ គន្ធា ដែលរងទារុណកម្មដ៏ឃោរឃៅក្រោមស្នាដៃភរិយាឧកញ៉ា វែង លីតិចឡាដូចទាសករដាច់ថ្លៃនៅរាជធានីភ្នំពេញនោះ បានផ្ដល់បទសម្ភាសន៍ជាច្រើនម៉ោងជាមួយកោះសន្ដិភាពកាលពីរសៀល ថ្ងៃទី១៩ មីនា ថា គ្រួសារសូមសំណូមពរដល់ស្ថាប័នពាក់ព័ន្ធ និងតុលាការមេត្ដាជួយពន្លឿនសំណុំរឿងក្មួយស្រីគាត់